ព័ត៌មានជាតិ

សមត្ថកិច្ចក្តាប់បាន មុខសញ្ញាហើយ ឃើញថាមានតែជនល្មើសដៃដល់ម្នាក់គត់ដែលឃោរឃៅ ក្នុងករណីឃាតកម្មបាញ់សម្លាប់នៅខណ្ឌពោធិ៍សែនជ័យ

យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថា សេចក្តីអំពាវនាវចុងក្រោយ ស្តីពីករណីឃាតកម្មកាលពី ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំនុច មុខហាងលក់ទូរសព្ទ័ ពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ!

ដោយយោងទៅលើឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម សមត្ថកិច្ចក្តាប់បាន មុខសញ្ញាបណ្តើរៗហើយ ក្នុងនោះឃើញថាមានតែជនល្មើសដៃដល់ម្នាក់គត់ដែលឃោរឃៅ មិនអាចលើកលែងបាន រីឯបក្ខពួកផ្សេងទៀត មានការពាក់ព័ន្ធស្រាល ហើយម្ចាស់កំាំភ្លើង ក៏ឃើញថាមិនបានចូលរួមវាយតប់ជាមួយគេ និងបានព្យាយាមរារាំងជនដៃដល់ មកទាញដណ្តើមកាំភ្លើងផងដែរ។

ដូច្នេះដើម្បីជៀសវាងការផ្តន្ទាទោសធ្ងន់ធ្ងរ សមត្ថកិច្ចសូមអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែល បានចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ សូមចេញមុខសារភាព នោះនឹងទទួលបានការ សម្រាលទោសពីច្បាប់។

ចំពោះសាធារណៈជនទាំងឡាយណា ដែលបានឃើញឬស្គាល់ឬមានដំណឹងរបស់ជនសង្ស័យ សូមរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ៖

  • 012 383 383
  • 012 66 77 98
  • 017 81 81 71
    ឬរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត សមត្ថកិច្ចនឹងធានា រក្សាការសម្ងាត់ជូន។ សូមអរគុណ!

 

មតិយោបល់