The Goal នៅសប្តាហ៍នេះបានធ្វើការអះអាងថាកីឡាករខ្សែបម្រើវ័យក្មេងដែលកំពុងបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងនាមជាកីឡាករខ្ចីជើងជាមួយនឹងក្លឹប Blackburn កាលពីរដូវកាលមុន Harvey Elliott នោះកំពុងបានត្រៀមខ្លួនរួចរាល់ហើយបន្តកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លឹប Liverpool។
ប្រភពដដែលបានឲ្យដឹងថាកីឡាករ Elliott រូបនេះបានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំរួចហើយជាមួយនឹងក្លឹប Liverpool ដោយរំពឹងទុកថានឹងអាចមើលឃើញឱកាសក្នុងការប្រកួតប្រជែងកម្រិតខ្ពស់ជាមួយនឹងក្លឹបនាពេលខាងមុខ។
គួរឲ្យដឹងដែរថាចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Fulham កាលពីឆ្នាំ២០១៩មកកីឡាកររូបនេះបានបង្ហាញខ្លួនតែ៩ដងប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Jurgen Klopp ហើយលេងខ្ចីជើងឲ្យក្លឹប Blackburn កាលពីរដូវកាលមុនគាត់អាចបង្ហាញខ្លួនជាញឹកញាប់ឲ្យក្លឹបព្រមទាំងអាចស៊ុតបញ្ចូលទីបាន៧គ្រាប់និងជួយមិត្តរួមក្លឹបរកបាន១១គ្រាប់ផងដែរ៕
មតិយោបល់