បាងកក: អតីតនាយករដ្ឋមន្ត្រីថៃ លោក បានហាន សិល្បៈ អាឆា បានទទួលមរណភាពដោយជំងឺហឺត នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងអាយុ ៨៣ឆ្នាំ។ យោងតាមប្រភពទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។
លោក បាហាន ត្រូវបានមន្ទីរពេទ្យ សិរីរាជ នៅទីក្រុងបាងកកប្រកាសពីមរណភាព នៅព្រឹកថ្ងៃសៅរ៍ នេះបន្ទាប់ពីលោកបាន ទទួលរងអការៈធ្ងន់ធ្ងរដោយសារជំងឺហឺត ចាប់តាំងពីថ្ងៃព្រហស្បតិ៍ មកម្ល៉េះ។ លោក បាហាន មានកូនចំនួនបីនាក់ ដែលក្នុងនោះមានលោកស្រី កាន់ឆាណា សិល្បៈ អាឆា និងលោក វីរ៉ាវុទ្ធ សិល្បៈ អាឆា ដែលធ្លាប់ជាសមាជិកគណរដ្ឋមន្ត្រីផងដែរ។
គួរបញ្ជាក់ថាលោក បានហាន គឺជាអតីតនាយករដ្ឋមន្ត្រីថៃទី ២១ ដែលបានឈ្នះឆ្នោតឡើងកាន់ តំណែងកាលពីឆ្នាំ ១៩៩៥។ លោកជាសមាជិកគណបក្សជាតិថៃ ដែលមានប្រភពមកពីខេត្ត សុផាន់បុរី ចម្ងាយ ១០០គីឡូម៉ែត្រនៃភាគពាយ័ព្យទីក្រុងបាងកក៕
មតិយោបល់