ភ្នំពេញ: ការសម្រេចដាក់ឲ្យដំណើរការរថភ្លើងដឹកអ្នកដំណើរ ទៅមកពីភ្នំពេញ ទៅខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ គឺបន្ទាប់ពីការដាក់ឲ្យដំណើរការសាកល្បង ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមេសា។
ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២២ ខែមេសា ជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) បានលើកឡើងពីការសម្រេចដាក់ឲ្យរថភ្លើងដឹកអ្នកដំណើរទៅមកពីភ្នំពេញទៅខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តម្លៃសំបុត្រ ៦ដុល្លារ ក្នុងម្នាក់ ហើយប្រើពេល៧ម៉ោង ហើយចេញដំណើរនៅម៉ោង ៧ព្រឹក។
ចំណែកលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ក្រុមហ៊ុន បង្កើនល្បឿនរថភ្លើង ដោយកាត់បន្ថយរយៈពេលធ្វើដំណើរត្រឹមតែ ៥ម៉ោងប៉ុណ្ណោះ ទៅមកភ្នំពេញ និងខេត្តព្រះសីហនុ៕
មតិយោបល់