ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ស្បែកខ្មៅដំបូងរបស់អាមេរិក នឹងថ្លែង​សុន្ទរកថា​បញ្ចប់​តំណែង​នៅមុខប្រជាជនរាប់លាន ពោរពេញដោយមោទនភាព

អាមេរិកៈ ប្រធានាធិបតី​អាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា នឹង​ថ្លែង​សុន្ទរកថា ​បញ្ចប់​តំណែង​ជា​ប្រធានាធិបតី រយៈពេល៨ឆ្នាំរបស់ខ្លួន ក្នុង​សេតវិមាន​ដែលសុន្ទរកថា​នេះ​ នឹង​បូក​សរុប​សមិទ្ធផល​ដែល​សម្រេច​បាន​របស់​លោក ក្នុងនាមជា​ប្រធានាធិបតីនៅថ្ងៃនេះ។ នេះបើតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ។​

យោងតាមទីប្រឹក្សា​ជាន់​ខ្ពស់​សេតវិមាន លោកស្រី Valerie Jarrett បានឲ្យដឹងថា លោកអូបាម៉ា និងសហការី កំពុងថ្លែង​សុន្ទរកថា ដើម្បីបូក​សរុប​សមិទ្ធផល ​ដែល​សម្រេច​បាន​របស់​លោក អូបាម៉ា ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ ក្នុង​នាម​ជា​ប្រធានាធិបតី។ សុន្ទរកថា​នេះ ​ក៏​គ្រោង​នឹង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​តស៊ូ ​ដើម្បី​ប្រជាធិបតេយ្យ​របស់​ខ្លួន​ផង​ដែរ។

សុន្ទរកថា​នេះ​ បានធ្វើទ្បើងនៅ​យប់នេះ​​នៅអាមេរិក ត្រូវនឹងម៉ោង ៩ព្រឹកនៅកម្ពជា ស្ថិតនៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត McCormick Place ក្នុង​ទីក្រុង Chicago ដែល​លោក អូបាម៉ា ចាត់​ទុក​ដូចជា​ស្រុក​កំណើត​របស់​លោក។

ដំណើរ​ទៅ​កាន់​ទីក្រុង Chicago របស់​លោក អូបាម៉ា នឹង​ក្លាយ​ជា​ដំណើរ​ចេញ​ពី​រដ្ឋធានី វ៉ាស៊ីនតោន​ចុងក្រោយ​បង្អស់​ក្នុង​នាម​ជា​ប្រធានាធិបតី ហើយ​ក៏​ជា​ពេល​វេលា​ចុងក្រោយ​ដែល​លោក​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ Air Force One ផង​ដែរ។
សូមជំរាបថា ពិធី​ស្បថ​ចូល​កាន់​តំណែង​ សម្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​មករាខាងមុខ ដែល​លោក​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក៕ ​

មតិយោបល់