ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្មជួបពិភាក្សាជាមួយប្រធានធនាគារពិភពលោកប្រចាំកម្ពុជា

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៧ខែឧសភានេះ បានអនុញ្ញាតជូនលោក AIassane Sow នាយកធនាគារពិភពលោកប្រចាំកម្ពុជា ដែលនឹងផុតអាណត្តិការងារ និងលោកស្រី Inguna Dobraja អនាគតនាយកធនាគារពិភពលោកប្រចាំកម្ពុជា និងសហការីជួបសម្តែងការគួរសម ណែនាំខ្លួន ហើយនិងពិភាក្សាការងារ។

លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានរបស់ប្រតិភូធនាគារពិភពលោកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភ និងសហប្រតិបត្តិការរបស់ធនាគារពិភពលោក ចំពោះប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងលើកអំពីការបន្តសហប្រតិបតិ្តការរវាងស្ថាប័នទាំងពីរនាថ្ងៃខាងមុខ។

ឆ្លៀតក្នុងឱកាសនេះផងដែរ តំណាងធនាគារពិភពលោក ក៏បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីការសម្រេចរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងនោះរួមមានគម្រោងបែងចែកដីសម្រាប់អភិវឌ្ឍន៍ សង្គមកិច្ច និងសេដ្ឋកិច្ច ដំណាក់កាលទី២ ផងដែរ៕

photo_2016-06-07_22-43-02photo_2016-06-07_22-43-08photo_2016-06-07_22-43-12

មតិយោបល់