តួកគី: មន្រ្តីតួកគីបានឱ្យដឹងថា កងកម្លាំងពិសេសនិងយន្តហោះចម្បាំងតួកគីជាច្រើនគ្រឿង ដែលគាំទ្រ ដោយយន្តហោះចម្បាំងពីក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើប្រតិបត្តិការ នៅភាគខាង ជើងប្រទេសស៊ីរី ដើម្បីបោសសម្អាតពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅតាមព្រំដែនរវាងប្រទេស តួកគី និងស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៤ សីហា ឆ្នាំ២០១៦។
ប្រភពយោធាប្រទេសតួកគីបាននិយាយថា កងទ័ពតួកគីបានចាប់ផ្តើមបាញ់កាំភ្លើងធំចូលទៅក្នុងទីប្រជុំជន Jarablus នៅព្រំដែនស៊ីរី ហើយយន្តហោះចម្បាំងតួកគី និងសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅ រដ្ឋអ៊ីស្លាម ដោយមានការវាយប្រហារតាមដែនអាកាស ជាផ្នែកមួយនៃប្រតិបត្ដិការនេះ៕
មតិយោបល់