ព័ត៌មានកីឡា

John Terry បដិសេធមិនត្រលប់ទៅលេងជម្រើសជាតិអង់គ្លេសវិញទេ

ខ្សែការពារ John Terry បានបដិសេធសំណើរបស់លោក Sam Allardyce គ្រូបង្វឹកជម្រើសជាតិអង់គ្លេស ដែលមានបំណងចង់ហៅកីឡាកររូបនេះចូលជម្រើសជាតិវិញ។

Terry បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិតាំងពីឆ្នាំ២០១២មក ដោយសំអាងហេតុផលចង់ទុកឱកាសឱ្យក្មេងជំនាន់ក្រោយបង្ហាញសមត្ថភាព ខណៈដែលខ្លួនវ័យកាន់តែជ្រេទៅហើយ។ ក្រោយមក ក្នុងឆ្នាំ២០១៦នេះ បន្ទាប់ពីលោក Sam បានឡើងកាន់តំណែងជាគ្រូបង្វឹកអង់គ្លេស លោកបានកោះហៅ Terry ឱ្យចូលជម្រើសជាតិវិញ ប៉ុន្តែកីឡាករវ័យ៣៥ឆ្នាំខាងលើបានបដិសេធមិនព្រមត្រលប់វិញឡើយ។

John-Terry- (1)

John Terry ចូលលេងឱ្យជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ២០០៣មក រហូតដល់ឆ្នាំ២០១២ទើបរូបគេប្រកាសចូលនិវត្តន៍។ ក្នុងរយៈពេលកន្លងមកនេះ ខ្សែការពារខាងលើបានរកគ្រាប់បាល់បាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន៧៨ប្រកួត៕

 

John-Terry- (2)

មតិយោបល់