ព័ត៌មានជាតិ

ពិធីប្រជុំប្រគល់ភារកិច្ចជូនកម្លាំងការពារ សន្ដិសុខ សុវត្ថិភាព ក្នុងពេលដំណើរការចុះឈ្មោះបោះឆ្នោត

កំពង់ធំៈ លោក សោម ស៊ុន បានមានប្រសាន៍សង្កត់ធ្ងន់ចំពោះសន្តិសុខ សុវត្ថិភាពជូនមន្រ្ដី គ.ជ.ប ប្រជាពលរដ្នក្នុងដំណើរការចុះឈ្មោះបោះឆ្នោតជាថ្មីនៅតាមមណ្ឌលនានាក្នុងខេត្តកំពង់ធំនាពេលខាងមុខដូច្នេះគ្រប់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ សហការជាមួយនិងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័ន គ.ជ.ប ឲ្យបានម៉តចត់ តាមផែនការ ជាមួយនិងនគរបាលជាតិ កងរាជអាវុធហត្ថ រដ្ឋបាលដែនដី គ្រប់ថ្នាក់តាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងសាលប្រជុំតំបន់សឹករងកំពង់ធំនាព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំប្រគល់ភារកិច្ចជូនកងកម្លាំងទាំងអស់ ដើម្បីចូលរួមការពារសន្ដិសុខ សុវត្ថិភាពក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតខាងមុខ ក្រោមការដឹកនាំរបស់លោក សោម ស៊ុន មេបញ្ចាការតំបន់សឹករងកំពង់ធំព្រមទាំងមេបញ្ចាការមេបញ្ចាការរងនៃតំបន់សឹករងកំពង់ធំ។

លោកបានបញ្ជាក់បន្ថែមថា ត្រូវផ្សព្វផ្សាយឲ្យបានស៊ីជម្រៅដល់យោធិន និងប្រជាពលរដ្នទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅតាមមណ្ឌលដែលខ្លួនរស់នៅព្រមទាំងសមាជិកក្រុមគ្រួសារ ដែលមានអត្តសញ្ញាណប័ណ្ណគ្រប់អាយុ ត្រូវទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្នក្នុងសង្គម និងត្រៀមខ្លួនបោះឆ្នោតសកលក្នុងឆ្នាំ២០១៧និង២០១៨ខាងមុខ ដើម្បីសម្ដែងឆន្ទៈរបស់ខ្លួនក្នុងការជ្រើសរើស អ្នកដឹកនាំដែលខ្លួនពេញចិត្ត៕

ប្រគល់ភារកិច្ច (1)ប្រគល់ភារកិច្ច (2)ប្រគល់ភារកិច្ច (3)ប្រគល់ភារកិច្ច (4)ប្រគល់ភារកិច្ច (5)ប្រគល់ភារកិច្ច (6)ប្រគល់ភារកិច្ច (7)ប្រគល់ភារកិច្ច (8)

មតិយោបល់