ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមឧទ្ទាមកុម្មុយនីស្តជំរុញឲ្យ Duterte ដោះលែងអ្នកទោសនយោបាយ

ហ្វីលីពីន: ក្រុមឧទ្ទាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា ក្រុមឧទ្ទាមកុម្មុយនីស្តបានជំរុញឱ្យប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ដោះលែងអ្នកទោសឲ្យបានច្រើនបន្ថែមទៀត នៅក្នុងការចរចាសន្តិភាពរវាងរដ្ឋាភិបាល និងពួកឧទ្ទាម ដែលកំពុងតែបន្តនៅសប្តាហ៍នេះ ក្នុងទីក្រុង អូស្លូ ប្រទេសន័រវែស ដើម្បីបញ្ចប់ការប៉ះបោកុម្មុយនីស្តយូរបំផុតមួយនៅអាស៊ី។

យោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ពួកឧទ្ទាមបាននិយាយថា ពួកគេកំពុងពិចារណាផ្គូផ្គងលើបទឈប់បាញ់គ្នាគ្មានពេលកំណត់មួយ ដែលបានប្រកាសដោយលោក Duterte ថាតើរដ្ឋាភិបាលនឹងដោះលែងមេដឹកនាំក្រុមឧទ្ទាមប្រាំនាក់បន្ថែមទៀតដែលបានឃុំខ្លួន មានតួនាតីជា “អ្នកពិគ្រោះយោបល់” នៅក្នុងកិច្ចប្រជុំបូក ស្តីអំពី “អ្នកទោសនយោបាយ” ៥២០ផ្សេងទៀត ដែលបន្តស្ថិតនៅក្នុងពន្ធនាគារដែរឬយ៉ាងណា។

ពួកឧទ្ទាមក៏បានទាមទារសុំ “ដោះលែងបន្ទាន់” មេដឹកនាំកសិករប្រុសម្នាក់ក្នុងខេត្ត កេហ្សុនដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី ១២ ខែសីហា និង “បេសកជន” ស្ត្រីម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រនៅក្នុងទីក្រុងសេប៊ូ។

ប៉ុន្តែលោក Duterte ក្នុងសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃអាទិត្យ បាននិយាយថា លោកមិនមានចិត្ដក្នុងការដោះលែងអ្នកទោសបន្ថែមទៀតទេ ដោយនិយាយថា លោកបានដោះលែង២០នាក់រួចទៅហើយ រួមទាំងមេដឹកនាំក្រុមឧទ្ទាមជាន់ខ្ពស់បំផុតពីរនាក់ ដែលស្ថិតនៅក្នុងទីក្រុងអូស្លូផងដែរ។ «ប្រសិនបើខ្ញុំនឹងដោះលែងអ្នកទោសទាំងអស់ (ពួកឧទ្ទាម) នៅក្នុងពន្ធនាគារ បន្ទាប់មកនឹងមិនមានចំណុចត្រូវចរចាទៀតទេ ហើយខ្ញុំក៏មិនសល់សន្លឹកបៀក្នុងដៃទៀតដែរ »៕

duterte-peacepanels

មតិយោបល់