អ៉ីតាលីៈ នាយយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បាននិយាយថា ករណីគ្រោះរញ្ជួយដីកម្រិត ៦,២ វ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំ ភាគកណ្តាលប្រទេសអ៊ីតាលី ចម្ងាយ ៧៦ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perugia មនុស្សស្លាប់បានកើនយ៉ាងហោចណាស់ ១៥៩នាក់ ខណៈអ្នករងរបួស៣៦៨នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានញ័រចេញពីក្នុងដីជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ ហើយចំណេកឯនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី ក្នុងនោះ ក៏មានតំបន់ជាច្រើនផ្សេងទៀត រងផលប៉ះពាល់ផងដែរ៕

https://youtu.be/w-rMS_T4U8U
មតិយោបល់