អង់គ្លេសៈ មនុស្សប្រាំនាក់បានស្លាប់បន្ទាប់ពីត្រូវបានទាញចេញពីទឹកសមុទ្រនៅឆ្នេរ camber Sands នៅភាគខាងត្បូងប្រទេសអង់គ្លេស ។
យោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៥ដែសីហា ឆ្នាំ ២០១៦ បានឲ្យដឹងថា សេវាកម្មសង្គ្រោះបន្ទាន់ត្រូវបានហៅតាមទូរស័ព្ទ បន្ទាប់ពីមានមនុស្ស៣នាក់ត្រូវបានរកឃើញ និងត្រូវការជំនួយសុខាភិបាលជាបន្ទាន់នៅឯឆ្នេរសមុទ្រនៅជិត East Sussex កាលពីរសៀលថ្ងៃពុធ។ ក្រោយមកនៅល្ងាចថ្ងៃដដែល វិទ្យាស្ថានទូកសង្គ្រោះជាតិ បានបញ្ជាក់ថាមនុស្ស២នាក់បន្ថែមទៀតត្រូវបានទាញចេញពីរលក ហើយបន្ទាប់មកបានស្លាប់។
ឆ្នេរពេញនិយមមួយនេះមានអ្នកទៅលេងរាប់រយនាក់ ហើយគ្រួសារជាច្រើនរីករាយជាមួយសីតុណ្ហភាព៣៣អង្សា នៅពេល សោកនាដកម្មដែលបានកើតឡើងរសៀលថ្ងៃនោះ។
ឧទ្ធម្ភាគចក្រឆ្មាំសមុទ្រ ទូកក្រុមជួយសង្គ្រោះ និងយន្តហោះសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុបន្ទាប់ពីមានរបាយការណ៍ចំនួនបីត្រូវការជំនួយសុខាភិបាលជាបន្ទាន់។
ប៉ូលិសក្នុងទីក្រុង Sussex បាននិយាយថាគេមិនស្គាល់អត្តសញ្ញាណអ្នកស្លាប់ទាំងនោះនៅឡើយទេ៕

មតិយោបល់