ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនស៊ីវិល៥១នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅទីក្រុងអាឡេប៉ូ

ស៊ីរី: ក្រុមអ្នកត្រួតពិនិត្យរាយការណ៍ថា យ៉ាងហោចណាស់ មនុស្ស ៥១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការបាញ់ផ្លោងរបស់ពួកឧទ្ទាម និងការវាយប្រហារតាមអាកាសនៅក្នុងទីក្រុងអាឡេប៉ូភាគខាងជើង ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៤ខែសីហា ឆ្នាំ ២០១៦។
យោងតាមអង្គការសង្កេតពិនិត្យសិទ្ធមនុស្សស៊ីរីបានឲ្យដឹងថា ក្មេង៤នាក់ និងស្ត្រី ៦នាក់នៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ដោយសារគ្រាប់ផ្លោងរបស់ក្រុមឧទ្ទាមនៅក្នុងតំបន់នៃទីក្រុងអាឡេប៉ូ ក្រោមការគ្រប់គ្រងរបស់រដ្ឋភោបាល និង ការវាយប្រហារតាមអាកាសទៅលើក្រុមឧទ្ទាមនៅក្នុងស្រុកផ្សេងទៀត។
ក្រុមឃ្លាំមើលសិទ្ធមនុស្សមានមូលដ្ឋាននៅអង់គ្លេស បាននិយាយថា មនុស្ស ៥១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពស៊ីរី ទៅលើពួកឧទ្ទាមក្នុងស្រុក Farsus, Wajr al – Haj និងស្រុកផ្សេងទៀតនៅក្នុងតំបន់ពួកឧទ្ទាមកាន់កាប់ ៕

000_A29VL-635x357

មតិយោបល់