ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ

Roy Hodgson និង Wayne Rooney សូមឲ្យអ្នកគាំទ្រនៅឆ្ងាយពីបញ្ហា

អង់គ្លេសៈ លោក Roy Hodgson និង Wayne Rooney បានអង្វរដល់ក្រុមអ្នកគាំទ្រអង់គ្លេសឲ្យនៅឲ្យឆ្ងាយពីបញ្ហា និងបន្តគាំទ្រក្រុមតោបីអង់គ្លេសរបស់ពួកគេ ក្នុងអំឡុងព្រឹត្តិការណ៍ យូរ៉ូ២០១៦ នៅបារាំង។ នេះបើយោងតាម skysports ចុះផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
UEFA បានធ្វើការព្រមាន ដកសិទ្ធិប្រទេសអង់គ្លេស និងរុស្ស៊ី ពីការប្រកួត ក្នុងព្រឹត្តិការណ៍ពិភពលោក ប្រសិនបើមានអំពើហិង្សាណាមួយបន្ថែមទៀត បន្ទាប់ពីការប្រកួត នៅពហុកីឡដ្ឋាន Marseille កាលពីថ្ងៃសៅរ៍ ដោយក្រុមទាំងពីរបានវាយតប់គ្នា ខណៈដែល រុស្ស៊ីតាមស្មើ អង់គ្លេស។

ជាមួយនឹងរឿងរ៉ាវនឹកស្មានមិនដល់នេះ ខាង UEFA បានចាប់ផ្តើម ដំណើរការនីតិវិធីប្រឆាំងទៅនឹងរុស្ស៊ី បន្ទាប់ពីបង្ហាញពីទិដ្ឋភាព មិនអាចទទួលបានទាំងស្រុងនោះ នៅចុងបញ្ចប់នៃការប្រកួត កាលពីថ្ងៃសៅរ៍។
ទន្ទឹមជាមួយនឹងបញ្ហានេះ អាជ្ញាធរ ត្រូវតែបន្ថែមសន្តិសុខយាមកាមបន្តទៀត មុននឹងអង់គ្លេស និងរុស្ស៊ី ត្រូវធ្វើដំណើរ ទៅកាន់ពហុកីឡដ្ឋាន Lens និង Lille ដែលជាការប្រកួតជើងទី២ នៅក្នុងគ្រុប B ។

លោក Hodgson បានប្រាប់ FATV ថា ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ខ្ញុំពិតជាមានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីការដកសិទ្ធ ហើយក៏អាចព្យួរ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ផងដែរ។
អ្នកគ្រប់គ្រងខាងលើបានបន្ថែមថា យ៉ាងបានធ្វើការយ៉ាងលំបាក ឈានមកដល់ទីនេះ ហើយយើងក៏ចង់បន្តប្រកួតប្រជែងយ៉ាងខ្លាំង នៅទីនេះផងដែរ ។ Hodgson បន្ថែមថា ខ្ញុំយល់អារម្មណ៍ អ្នកគាំទ្រ នៅពេលនេះ តែខ្ញុំសូមឲ្យអ្នកគាំទ្រ គួរនៅឲ្យឆ្ងាយពីបញ្ហា ដើម្បីកុំឲ្យខាង UEFA ដកសិទ្ធិ។

ដោយឡែក កីឡាករ Wayne Rooney ក៏បានអំពាវនាវឲ្យ ប្រិយមិត្តដែលគ្មានសំបុត្រ កុំព្យាយាមធ្វើដំណើរ ទៅកាន់ ពហុកីឡដ្ឋាន Lens សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ជាមួយនឹងក្រុមជម្រើសជាតិ វែល ។Rooney ថា ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ សម្រាប់ការគាំទ្រយ៉ាងខ្លាំង ក្នុងពេលប្រកួតជាមួយ រុស្ស៊ី ។ ម្យ៉ាងវិញទៀត ការប្រកួតដ៏ធំ នៅពែលខាងមុខ ក៏ឈានចូលមកដែរ ប៉ុន្តែសូមឲ្យអ្នកគាំទ្រ ដែលគ្មានសំបុត្រ កុំព្យាយាម ទៅទីនោះធ្វើអ្វី ហើយអ្នកគាំទ្រ ដែលមានសំបុត្រ សូមស្ថិតក្នុងលក្ខណៈសុវត្ថិភាព និងស្ងៀមស្ងាត់ ដោយបន្តគាំទ្រ ជាមួយកីឡាករ៕

photo_2016-06-13_21-38-43

មតិយោបល់