រុស្ស៊ីៈ មេដឹកនាំគណបក្សប្រឆាំង លោក អាឡិកសេ ណាវាលនី ត្រូវបានកាត់ទោសឲ្យជាប់ឃុំខ្លួនរយៈពេល ៣០ ថ្ងៃ ដោយរដ្ឋបាល ពាក់ព័ន្ធនឹងការរំលោភច្បាប់ម្តងហើយម្តងទៀត ទៅលើសកម្មភាពប្រមូលផ្តុំគ្នាធ្វើការតវ៉ា ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។
លោកត្រូវបានគេឃុំខ្លួន នៅផ្ទះរបស់លោក ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ មុនពេលការធ្វើបាតុកម្មប្រឆាំង អំពើពុករលួយ នៅក្នុងប្រទេស។
សូមជំរាបថា មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នា ដើម្បីធ្វើការតវ៉ានៅទូទាំងប្រទេស ខណៈដែលប៉ូលិសប្រឆាំងកុបកម្ម បានធ្វើសកម្មភាពនៅកណ្តាលក្រុងម៉ូស្គូ ដោយចាប់ក្រុមបាតុករចេញពីហ្វូងអ្នកតវ៉ាទាំងនោះ ដើម្បីឆ្លើយឆ្លងតបទៅនឹងបាតុកម្មនេះ។
គួរបញ្ជាក់ដែរថា តុលាការនៅក្រុងម៉ូស្គូ បានប្រកាសសាលក្រមរបស់ខ្លួនមួយ កាលពីល្ងាចថ្ងៃចន្ទ ដើម្បីច្រានចោលការទាមទាររបស់មេធាវីការពារក្តីលោក អាឡិកសេ ណាវាលនី ឲ្យទម្លាក់ចោលបទចោទប្រកាន់នេះ៕
មតិយោបល់