ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីធ្វើសមយុទ្ធយោធាភ្លាមៗ ចំពេលដែលមានការកើនឡើងការគំរាមកំហែងផ្នែកសន្តិសុខ

រុស្ស៊ីៈ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធាភ្លាមៗ ចំពេលដែលមានការកើនឡើង ការគំរាមកំហែងផ្នែកសន្តិសុខ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។

សមយុទ្ធនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៥ ដល់ ៣១ ខែសីហា ហើយបើតាមលោក Shoigu បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ជាមួយមេបញ្ជាការជាន់ខ្ពស់ថា កងកម្លាំងប្រដាប់អាវុធទាំងនេះ មិនត្រូវបានគេផ្តល់តួលេខ និងគ្រឿងបរិក្ខាដែលចូលរួមនៅក្នុងសមយុទ្ធនោះទេ។

ក្នុងនោះដែរ លោកបាននិយាយថា សមយុទ្ធនេះកងកម្លាំងប្រដាប់អាវុធនឹងផ្តោតសំខាន់ លើការការពារផល ប្រយោជន៍របស់ជាតិ ក្នុងគ្រាដែលប្រទេសកំពុងតែមានការកើនឡើងការគំរាមកំហែងផ្នែកសុវត្ថិភាព ។

លោក Shoigu បានឲ្យដឹងទៀតថា នៅក្នុងវគ្គសិក្សានៃសមយុទ្ធនេះ កងទ័ពតំបន់យោធាភាគខាងត្បូង នឹងបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការដាក់ពង្រាយក្រុមខ្លួនយ៉ាងឆាប់រហ័ស សម្រាប់ពេលដែលមាន សង្រ្គាម។

លើសពីនេះទៅទៀត កងកម្លាំងអាកាសនឹងទទួលបានការអនុវត្តដឹកជញ្ជូនកងទ័ពទៅកាន់តំបន់ ដោយប្រើប្រាស់មធ្យោបាយនានា ដូចជាការចុះចតយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ៕

CaptRusia 2Russia launches snap drill in three military districts3

មតិយោបល់