ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច ដួលរលំរមណីយដ្ឋាននៅថៃ ស្លាប់ម្នាក់និង៦នាក់ជាប់ក្នុងកំទេចកំទី

ថៃ: យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា មានភ្ញៀវទេសចរម្នាក់បានស្លាប់​និងប្រាំមួយនាក់ទៀត​បាន​ជាប់នៅក្រោមកំទេចកំទីនៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីអគាររមណីយដ្ឋានមួយនៅកោះឆាង ភាគខាងកើតប្រទេសថៃ បានដួលរលំ​បន្ទាប់ពីមានភ្លៀង​ធ្លាក់ខ្លាំង។

តាមការចេញផ្សាយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៤ មិថុនានេះ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោង៦ព្រឹក ម៉ោងក្នុងស្រុកនៅ​ពេល​ដែលមានភ្លៀងធ្លាក់ខ្លាំង។ ហើយសណ្ឋាគារនៅលើឆ្នេរកោះសៀម នៅខេត្តត្រាត ដែលមានចម្ងាយ៣៥០គីឡូម៉ែត្រ ពីទីក្រុងបាងកក បានធ្លាក់​ភ្លៀវយ៉ាងខ្លាំងនៅពេលដែលភ្ញៀវបានគេដេកលក់។

ជនរងគ្រោះរូបនេះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងប្រាំមួយនាក់ផ្សេងទៀតក្នុងនោះមានកុមារម្នាក់ត្រូវបានជាប់ក្រោមគំនរបាក់បែកផងដែរ។ បើយោងតាមប៉ូលិសដែលនៅប្រចាំការនៅទីនោះ ក៏បានរត់ជួយសង្គ្រោះជនរងគ្រោះដែលបានស្លាប់គឺមានភ្ញៀវទេសចរថៃ។

លោក Kamthon Waehon អភិបាលស្រុកកោះឆាងបាននិយាយថា ការដួលរលំនេះអាចត្រូវបានបង្កឡើងដោយសារអគារសំណង់ទាបនេះ គ្មានស្តង់​ដារ​ត្រឹមត្រូវគឺនៅលើដីទន់និងនៅក្បែរច្រាំងថ្មចោទជាដើម។ លោកបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានធ្វើការវាយប្រហារកោះនេះ​ អស់រយៈពេលជា​ច្រើនថ្ងៃជាប់ៗគ្នា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក mathichon បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយសង្គ្រោះមនុស្សបួននាក់ គឺពួកគេជាភ្ញៀវទេសចរចិន ដែលបានជាប់ហើយបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យផងដែរ៕

1804257 c1_1001609_620x413

មតិយោបល់