ញូដេលី:ប្រជាជនឥណ្ឌាសរុប ១៥០នាក់ហើយបានស្លាប់ បន្ទាប់ពីមិនអាចស៊ូទ្រាំបាន នឹងរលកកម្តៅ ដ៏អាក្រក់ដែលបានកើនឡើងដល់លើស ៤៥អង្សាសេ នៅតំបន់មួយចំនួនក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។
រលកកម្តៅដ៏អាក្រក់ប្រហាក់ប្រហែលនឹងឆ្នាំមុនៗ បានវាយប្រហាររដ្ឋ អូឌីសា និងតេឡាំងហ្គាណា ភាគខាងកើត ប្រទេសឥណ្ឌា ហើយមនុស្សស្លាប់ភាគច្រើន ជាអ្នកដែលមានវ័យចំណាស់លើស ៥០ឆ្នាំ។ មនុស្សស្លាប់ទាំងនោះ មានកើតអការៈក្រហល់ក្រហាយ និង ដាច់សសៃឈាមខួរក្បាល ដែលបង្កឡើង ដោយរលកកម្តៅ ក្តៅនឹងស្ងួតខ្លាំង៕
មតិយោបល់