បន្ទាយមានជ័យ:ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញ សំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២២គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់និងពលរដ្ឋក្រីក្រ២០០គ្រួសារនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ថ្លែងសំណេះសំណាលទៅកាន់ពលរដ្ឋក្រីក្ររងគ្រោះនារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា មានប្រជាពលរដ្ឋស្ទើរតែគ្រប់ស្រុក នៃខេត្តបន្ទាយមានជ័យ រងគ្រោះដោយខ្យល់កន្ត្រាក់ ហើយមានផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ។ ដូច្នេះសូមបងប្អូនត្រូវតែបង្កើន ការប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ ដល់អាយុជីវិតសមាជិកគ្រួសាររបស់បងប្អូន។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបាន មី ១កេស នំធុង១ធុង ,ទឹកស៊ីអីវ១ យួរ, ទឹកត្រី ១យួរ,ទឹកសុទ្ធ២យួរ សារុង១ និងថវិកាមួយចំនួន ចំណែកប្រជាពលរដ្ឋក្រីក្រចូលរួម ២០០នាក់ ទទួលបាន សារុង១ទឹកសុទ្ធ ១យួរ និងលោកតា លោកយាយ ចាស់ៗចូលរួម ទទួលបានវេនតា ១ផងដែរ៕
មតិយោបល់