ព័ត៌មានជាតិ

ឃាត់ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវកម្លាំងអធិការនគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយប៉ុស្តិ៍ដំណាក់អំពិល និងប៉ុស្តិ៍លំហាចឃាត់ខ្លួន កាលពីវេលាម៉ោង២និង១០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ចំណុចក្នុងផ្ទះជនល្មើសភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ សំ ប៊ុនធឿ ហៅឡុច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ កម្លាំងដកហូតបានវត្ថុតាងរួមមាន ៖ -ថ្នាំម្សៅពណ៌សថ្លា (ម៉ាទឹកកក) ៤កញ្ចប់តូច -ដាវឆ្នៃចំនួន០១ដើម -ឧបករណ៍ប្រើប្រាស់វេចកញ្ចប់មួយចំនួនទៀត។

មុនពេលកើតហេតុកម្លាំងអធិការនគរបាលស្រុកផ្នែកជំនាញ សហការណ៍ជាមួយប៉ុស្តិ៍ដំណាក់អំពិល ប៉ុស្តិ៍លំហាចបានទទួលព័ត៌មានពីកម្លាំងមូលដ្ឋានថា មានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ ទើបឲ្យយើងធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាបានតែម្ដង។

បញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន៣លើក។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីច្បាប់៕

ចាប់ថ្នាំញៀន (1)

ចាប់ថ្នាំញៀន (2)

ចាប់ថ្នាំញៀន (3)

ចាប់ថ្នាំញៀន (4)

មតិយោបល់