ចិនៈ យន្តហោះទម្លាក់គ្រាប់បែក H-6K របស់កងទ័ពរំដោះប្រជាជនចិន ជាមួយយន្តហោះមួយផ្សេងទៀត បានធ្វើសមយុទ្ធហោះហើរ នៅលើដែនទឹកសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការពារចិនលោក Shen Jinke បានឲ្យដឹងថា ការហោះហើរនេះ គឺជាផ្នែកមួយនៃការល្បាតដែនអាកាស ដោយលោកបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក H-6K ត្រូវបានដាក់ពង្រាយពីកំពង់ផែមួយ ស្ថិតនៅភាគខាងជើងប្រទេសចិន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនយន្តហោះប៉ុន្មាន ដែលបានចូលរួមនៅក្នុងសមយុទ្ធនោះទេ។
លោក Jinke បានបន្ថែមថា បេសកកម្មរបស់កងទ័ពរំដោះប្រជាជនចិន (PLAAF) នៅពេលនេះ គឺជាការបង្ហាញពីលទ្ធភាពក្នុងវិវាទ បន្ទាប់ពីមានបណ្តឹង នៅក្នុងបណ្ដុំកោះដំបូង ដែលមានខ្សែបន្ទាត់ចាប់ពីប្រទេសជប៉ុន ទៅដល់កោះតៃវ៉ាន់ ដែលក្រុងប៉េកាំង បានអះអាងថាជារបស់ខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញសន្តិសុខ នៅទីក្រុងប៉េកាំ បាននិយាយថា សមយុទ្ធនេះមានរយៈពេល១ ថ្ងៃ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឲ្យកងទ័ពខ្លួន ត្រៀមប្រយុទ្ធគ្រប់ពេល៕
មតិយោបល់