ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ

អ៊ីស្រាអែលៈ ប្រភពពីប៉ូលិសបាននិយាយថា នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu គួរតែត្រូវបានចោទប្រកាន់ នៅក្នុងករណីទទួលសំណូក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

តាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសម្នាក់ បាននិយាយថា មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ លោក Netanyahu ចំពោះការទទួលសំណូក ក៏ដូចជាលួចបន្លំ និងរំលោភលើសេចក្ដីទុកចិត្ត សម្រាប់ករណីពីរផ្សេងគ្នាផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Netanyahu បានថ្លែងតាមទូរទស្សន៍ថា ការចោទប្រកាន់ទាំងនោះ គឺគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ ហើយថា វានឹងបញ្ចប់ទៅដោយគ្មានអ្វីទាំងអស់ ខណៈរូបលោក បានអះអាងថា លោកនឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល៕

មតិយោបល់