ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផែងវណ្ណៈបដិសេធមិនទទួលយកការសម្រេចរបស់តុលាការដែលឱ្យលោកចាញ់ក្តីលោកស្រី កែវ ម៉ាលី

(ភ្នំពេញ)៖ លោក ផែង វណ្ណៈ សកម្មជនហ្វេសប៊ុកដ៏មានប្រជាប្រិយភាព បានច្រានចោលសាលក្រមរបស់លោក តុប ឈុនហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលោក និងលោកស្រី ហង្ស បូរី ពិន័យជាប្រាក់ក្នុងម្នាក់ៗ ៥លានេៀលចូលថវិការដ្ឋ និងតម្រូវឱ្យអ្នកទាំង២រួមគ្នាសងជំងឺចិត្តលោកស្រី កែវ ម៉ូលី ចំនួន ១៥លានរៀល ក្រោមបទចោទប្រកាន់ បរិហាកេរ្តិ៍ជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ប្រព្រឹត្តនៅអំឡុងខែសីហា ឆ្នាំ២០១៥ បទល្មើសដែលមានចែងតាមមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ។ លោក ផែង វណ្ណៈ បាននិយាយថា លោកមិនទាន់សម្រេចចិត្តថាតើត្រូវប្តឹងឧទ្ធរណ៍ឬក៏អត់នោះទេ ប៉ុន្តែលោកមិនទទួលយកសេចក្តីសម្រេចរបស់សាលក្រមនេះឡើយ ព្រោះវាអយុត្តិធម៌ចំពោះរូបលោក ហើយតុលាការកាត់ទោសលោកតាមតែចិត្តនឹកឃើញ ដោយមិនបានផ្អែកលើភស្តុតាងត្រឹមត្រូវឡើយ…………………។

គួររំឮកថា សវនាការលើអង្គសេចក្តីនៃសំណុំរឿងលោកផែង វណ្ណៈ និងលោកស្រី ហង្ស បូរី បរិហាកេរ្តិ៍លោកស្រី កែវ ម៉ាលី តាមគណនីហ្វេសប៊ុកនោះ ត្រូវបានលោក តុប ឈុនហេង ចៅក្រមជំនុំជម្រះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ តបតាមបណ្តឹងរបស់លោកស្រី កែវ ម៉ាលី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦៕ 

មតិយោបល់