Post News Media ព័ត៌មានជាតិ ត្រីងៀតឆ្លៀត ...

ត្រីងៀតឆ្លៀត ពង នៅខាងខេត្តក្រចេះ ដឹកដំឡូងមីលួច បង្កប់ឈេី

(ក្រចេះ)៖ មានករណីថ្មីមួយទៀត ដែលជាល្បិចរបស់ឈ្មួញឈេីដាំស្ល៊ែរ មិនខ្លាចច្បាប់សុកចិត្តដឹកដំឡូងម៊ី ដែលមិនសូវមានសម្ថកិច្ចចាប់អារម្មណ៍ថា ដំឡូងសំពីងសំពោង ពិបាកពិនិត្យមេីលតែដោយមន្ត្រីជំនាញ មិនឲ្យរត់រួចទៀតទេ។

 នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ កម្លាំងរដ្ឋបាលព្រៃឈើក្រុងក្រចេះបានឃាត់ចាប់រថយន្តយីឌុបប្រភេទយក្យមួយគ្រឿងដឹកដំឡូងមីបង្កប់ឈើនៅចំណុចសង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ។

បច្ចុប្បន្នជំនាញរដ្ឋព្រៃឈើបាននាំយក រថយន្តល្មើសច្បាប់នេះទៅរក្សាទុកនៅកន្លែងស្ថានីយ៍បណ្ដុះកូនឈើខ្យា នៃផ្នែករដ្ឋបាលព្រៃឈើក្រុងក្រចេះដើម្បីធ្វើការពិនិត្យឆែកឆេរបន្ត ដេីម្បី ឲ្យម្ចាស់រថយន្តដោះស្រាយតាមផ្លូវច្បាប់៕