ភ្នំពេញ: ក្មេងចាស់ប្រុសស្រី ៥១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទ្រង់ទ្រាយ រហូតមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៤ករណី ឃាត់ ៣០នាក់ (ស្រី៨)និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ១២ករណី ឃាត់ ២១នាក់និងរួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន(ice)=៦,៥៧ក្រាម, ១១កញ្ចប់ធំ និង៨៣កញ្ចប់តូច មេតំហ្វេតាមីន(wy)=៤គ្រាប់។
លទ្ធផលដែលបង្ក្រាប់ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង១០៦នាក់និងវត្ថុតាង១ចំនូននេះមានការចូលរួម ១០អង្គភាព៖
១.បាត់ដំបង២.កំពត ៣.កណ្ដាល ៤.ពោធ៍សាត់ ៥.ព្រះសីហនុ ៦.តាកែវ
៧.ឧត្តរមានជ័យ ៨.ប៉ៃលិន ៩.ព្រះវិហារ ១០.រាជធានីភ្នំពេញ។
ជាក់ស្ដែងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងចម្រុះខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់ រួមទាំងដកហូតបានដែកកេះ មួយចំនួនធំ ទុយោជក់ថ្នាំ មួយចំនួនធំ ដបសំរាប់ជក់ថ្នាំ មួយចំនួនធំ និងថ្នាំញៀនចំនួន១២កញ្ចាប់ ក្នុងនោះធំ៥កញ្ចាប់ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕



មតិយោបល់