ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សមត្ថកិច្ចកម្ពុជាកំពុងឡោមពទ្ធ័ចាប់ខ្លួនក្រុមម៉ាហ្វីយ៉ាជិត៦៣នាក់

ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ចុះធ្វើការឡោមព័ទ្ធនិងបង្ក្រាបសម្បុកលាក់ខ្លួនរបស់ជនជាតិចិន ដែលត្រូវបានសមត្ថកិច្ចអះអាងថា ជាក្រុមម៉ាហ្វីយ៉ា រហូតឈានដល់ការឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៦៣នាក់ យកមកធ្វើការសាកសួរ។ ការបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីរសៀលថៃ្ងទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ការចុះបង្ក្រាបខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសំណាក់ លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ផ្ទាល់ និងមានការចូលរួមសម្របសម្រួលពីសំណាក់ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ និងនគរបាលខណ្ឌច្បារអំពៅ ចុះទៅធ្វើការឡោមពទ្ធ័ទីតាំងខាងលើនេះតែម្តង។

ជាក់ស្តែងជាលទ្ធផលនៃការចុះបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៦៣នាក់ ក្នុងនោះមានស្រីចំនួន៨នាក់ ពួកគេទាំងនេះសុទ្ធសឹងតែជាក្រុមម៉ាហ្វីយ៉ា ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។

បច្ចុប្បន្នជនពាក់ព័ន្ធទាំង៤៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕

ចាប់ក្រុមអាហ៊ីយ៉ា (15)ចាប់ក្រុមអាហ៊ីយ៉ា (16)ចាប់ក្រុមអាហ៊ីយ៉ា (1)ចាប់ក្រុមអាហ៊ីយ៉ា (2)ចាប់ក្រុមអាហ៊ីយ៉ា (3)ចាប់ក្រុមអាហ៊ីយ៉ា (4)ចាប់ក្រុមអាហ៊ីយ៉ា (5)ចាប់ក្រុមអាហ៊ីយ៉ា (6)ចាប់ក្រុមអាហ៊ីយ៉ា (7)ចាប់ក្រុមអាហ៊ីយ៉ា (8)ចាប់ក្រុមអាហ៊ីយ៉ា (9)ចាប់ក្រុមអាហ៊ីយ៉ា (10)ចាប់ក្រុមអាហ៊ីយ៉ា (11)ចាប់ក្រុមអាហ៊ីយ៉ា (12)

មតិយោបល់