ព័ត៌មានជាតិ

សូមបើកបរដោយប្រុងប្រយ័ត្ន! ម៉ូតូ បុករ៉ឺម៉ក របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់​ចរាចរណ៍មួយ រវាងម៉ូតូបុកនិងរ៉ឺម៉ក បណ្ដាលឲ្យរបួស ៣នាក់ នៅវេលាម៉ោង៦ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខអតីតបន្ទាយឡុង ឈិន លើផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ម៉ូតូបង្កម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1W-7160 ។ ចំណែករ៉ឺម៉ក ម៉ាក HONDA C100 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0770 ។

ប្រភពព័ត៌មានឲ្យដឹងថា​ ម៉ូតូធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅជើងទៅត្បូងបើកបរដោយឈ្មោះ សែម សិទ្ធិ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលរបួសធ្ងន់ លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរ៉ឺម៉កមួយគ្រឿង ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងច្រាស់ទិសគ្នា បើកបរដោយឈ្មោះ ស្លេះ ហាំព្លី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ របួសស្រាល រួមដំណើរដោយឈ្មោះ លី អាំមីណាស់ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ របួសធ្ងន់ ។
ចំណែកម៉ូតូនិងរ៉ឺម៉កខូចខាតធ្ងន់។

មូលហេតុបណ្តាលមកពីម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1W-7160 បើកបរមិនប្រកាន់ចំណែកផ្លូវ៕

មតិយោបល់