ព័ត៌មានជាតិ

បាញ់រះចំនួន៧គ្រាប់លើជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ បញ្ជូនទៅស្នងការ

ក្រចេះ: កម្លាំងនគរបាលស្រុកសំបូរបញ្ជូនជនសង្ស័យចំនួនបីនាក់ទៅការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់នៅរសៀលថ្ងៃទី៣០ សីហានេះ ពាក់ពន្ធនិងករណីប្រើប្រាស់អាវុធខុសច្បាប់បាញ់រះលើជនរងគ្រោះកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នៅចំណុចអន្លង់ ត្រឡោកកន្ទុយកោះតាចាន់ ភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោក ណយ ស៊ីថាច អធិការងទទួលការងារយុត្តិធម៌ស្រុកសំបូរបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ជាប់ពាក់ពន្ធករណីបាញ់រះចំនួន៧គ្រាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យត្រូវ១គ្រាប់ចំត្រគាកពីម្ខាងធ្លាយទៅម្ខាង។ ជនរងគ្រោះឈ្មោះ ឃឹមសុខន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នកនេសាទ រស់នៅភូមិកំពង់រទះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ខណ:ជនរងគ្រោះកំពុងបើកទូកមកពីលើកលបកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការរងបន្ដទៀតថា បន្ទាប់ពីហេតុកម្លាំងរបស់លោកសហការជាមួយកម្លាំងប៉ុស្តិ៍អូរគ្រៀង និងកម្លាំងការិយាលយ័ជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ទើបបើកការស៊ើបអង្កេតដល់កន្លែងកើតហេតុ ហើយកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនឈ្មោះទីល ខាន ភេទប្រុស មុខរបរសមាជិកសហគមន៍នេសាទ និងជាឪពុកជនដៃដល់ ហើយដកហូតបានអាវុធកែច្នៃចំនួន៣ដើម និងអាវុធអាកាស្វាយត្រង់ចំនួន១ដើមគ្រាប់ចំនួន៣១គ្រាប់។ លុះដល់ថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង៤និង២០នាទី កម្លាំងនគរបាលបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ទៀត ទី១.ឈ្មោះសុខ អាចិត្ត ហៅបាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្នង មុខរបរសមាជិកសហគមន៍នេសាទ រស់នៅភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ជាជនដៃដល់បាញ់ទៅលើជនរងគ្រោះ។ ទី២.ឈ្មោះ ត្រើត ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់ភូមិឃុំជាមួយជនដៃដល់ជាអ្នកបើកទូកឲ្យជនដៃដល់ពេលធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះ។

លោក ណយ ស៊ីថាច បន្ដទៀតថា ក្រោយពីនាំខ្លួនជនសង្ស័យទាំង២នាក់ទៅសួរនាំ់នៅអធិការស្រុកសំបូរបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងអាការស្វាយត្រង់បាញ់រះទៅលើជនរងគ្រោះចំនួន៧គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់មែន ព្រោះជនរងគ្រោះជាជនល្មើសឆក់ត្រី ហើយខ្លួនចុះបង្រ្គាបបទល្មើសនេសាទ រីឯឈ្មោះ ទីល ខាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជតិព្នងជាឪពុកជនដៃដល់ពុំមានការពាក់ព័ន្ធក្នុងករណីបាញ់នេះទេ៕

បាញ់រះលើប្រជានេសាទ (2)

បាញ់រះលើប្រជានេសាទ (3)

បាញ់រះលើប្រជានេសាទ (4)

បាញ់រះលើប្រជានេសាទ (5)

បាញ់រះលើប្រជានេសាទ (6)

បាញ់រះលើប្រជានេសាទ (7)

បាញ់រះលើប្រជានេសាទ (1)

មតិយោបល់