ស៊ូដង់ៈ អាជ្ញាធរប្រទេសស៊ូដង់ បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានឃាត់ខ្លួនជនអន្តោប្រវេសន៍ ខុសច្បាប់ ១៩០នាក់ នៅក្នុងតំបន់ព្រំដែនជាមួយប្រទេសលីប៊ី ក្នុងរួមមានទាំងកុមារ និងស្ត្រី ដែលមានសញ្ជាតិខុសៗគ្នា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
នាយកអន្តោប្រវេសន៍ និងការិយាល័យចុះបញ្ជីបណ្តឹងរដ្ឋប្បវេណី លោកឧត្តមសេនីយ៍ឯក Awad al-Neel Dahiya បានឲ្យដឹងថា រថយន្តដឹកប្រាំពីរគ្រឿងរបស់កងកម្លាំងប្រដាប់អាវុធ បានឈប់ដឹកជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ១៩០ នាក់ នៅតាមព្រំដែនស៊ូដង់ និងលីប៊ី។
បើតាមក្រុមមន្ត្រីបាននិយាយថា ប្រទេសស៊ូដង់បានមើលឃើញថា ជនភៀសបរទេសខ្លួនជាច្រើន បានធ្វើដំណើរឆ្លងកាត់ប្រទេសខ្លួន ទៅកាន់បណ្តាប្រទេសអឺរ៉ុប ក្នុងនោះដែរលោកក៏បានបញ្ជាក់ថា ដើម្បីត្រួតពិនិត្យព្រំដែនលើជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ និងការរុករកមើលក្រុមជួញដូរមនុស្ស រដ្ឋាភិបាលចិត្តស៊ូដង់បានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង នឹងអន្តោប្រវេសន៍ខុសច្បាប់៕
មតិយោបល់