ព័ត៌មានជាតិ

Atletico Madrid ជួប​ហានិភ័យខ្ពស់​បន្ទាប់ពីស្មើជាមួយនឹង តោខៀវ (Video Inside)

ក្លិបតោខៀវ បានប្រើប្រាស់មធ្យោបាយ​មួយ​យ៉ាងល្អ ដោយ ការការពារយ៉ាង​តឹងណែនជាទីបំផុត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ​នាក្របខណ្ឌ UEFA Champions League ជាមួយនឹងក្លិប Atletico Madrid ដោយលទ្ធផល ស្មើ ០ – ០ នៅ Vicente Calderon កាលពីរាត្រីទៀបភ្លឺយប់មិញនេះ​។​
0,,17583870_303,00
លទ្ធផលស្មើ ០ – ០ នេះដែរ វាគឺជាតម្លៃមួយដ៏វិសេសវិសាល ឬ អាចថាជា​វិរៈបុរស ដែលស្តែង​ចេញតាមរយៈការសង្គ្រោះបាល់ របស់ កីឡាករ Petr Cech នៅនាទី ទី ១៤ ខណៈដែល​ក្រុម Atletico Madrid ស៊ុត​បាល់ចេញពីជ្រុង និងធ្វើ​ឲ្យ Petr Cech ដូរចេញផងដែរ​។​

សម្រាប់គូនេះបានធ្វើឲ្យ ពហុកីឡដ្ឋាន Vicente Calderon ​ស្ទើរតែបាក់ទៅហើយ ​នៅពេលដែល​គូប្រកួតនេះ ស្ទើតែស៊ីសាច់ហុតឈាម គ្នា ដោយ Atletico Madrid វាយសម្រុកម្តងហើយម្តងទៀត និងមាន​ឱកាស​ជាច្រើនលើក​ច្រើនសារ តែ​មិនអាច​បំបែក​រនាំង ការពារ​ដ៏រឹងមាំក្រោមយុទ្ធសាស្ត្រលេងរបស់ Jose Mourinho ។​ លទ្ធផលស្មើ ​វាកំពុងតែ​ធ្វើឲ្យ ក្លិប Atletico Madrid ប្រឈមនឹង​ហានិភ័យខ្ពស់ ​​នៅជើងទី ២ ត្រូវធ្វើដំណើរទៅកាន់ Stamford Bridge របស់តោខៀវ Chelsea ។
វាសនា របស់ Atletico Madrid សម្រាប់ជើងទី ២ អាចនឹង​ហាល អាវ ដូចទៅនឹងក្លិប Bacelona ដែលខ្លួនបានបំបាក់ នៅ វគ្គ 1/4 នោះ​៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់