ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ុនណារី ម៉ូនីកា បញ្ចប់​​​ការងារ​នៅ​បារាំង និង​​ថៃ

ភ្នំពេញៈ បន្ទាប់ពីបានដើរកម្សាន្តអស់រយៈពេលច្រើនសប្ដាហ៍នៅក្នុងប្រទេសបារាំង និងបន្តប្រមាណជាមួយសប្ដាហ៍នៅក្នុងប្រទេសថៃ ពេលនេះតារាសម្ដែង និងជាតារាកំប្លែងអ្នកនាង ស៊ុនណារី ម៉ូនីកា បានចុះមកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង៧យប់ថ្ងៃទី១ កញ្ញានេះ។ អ្នកនាងបានសម្រេចចិត្តចុះមកកាន់កម្ពុជាវិញ ក្រោយពីបានបញ្ចប់ការងារមើលខុសត្រូវហាងនៅក្នុងប្រទេសបារាំង អមដោយដំណើរកម្សាន្តនៅក្នុងប្រទេសថៃ។

អ្នកនាងបានថ្លែងបញ្ចាក់នៅក្នុង Group «គ្រួសារតារាកម្ពុជា»ថា អ្នកនាងបានចុះមកពីប្រទេសបារាំងតាំងពីមួយសប្ដាហ៍មុនម្ល៉េះ ប៉ុន្តែមកពីអ្នកនាងចង់ដើរកម្សាន្តនៅក្នុងប្រទេសថៃ ទើបអ្នកនាងបន្តដំណើរនៅទីនោះរហូតដល់ថ្ងៃទី១ កញ្ញានេះ ទើបសម្រេចចិត្តវិលចូលស្រុក។ អ្នកនាងបញ្ជាក់ថា បើកុំតែជាប់ភារៈក្នុងកម្មវិធី Apsara Award របស់ទូរទស្សន៍អប្សរា និងត្រូវចូលរួមរ៉ៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផារបស់និស្សិតពេទ្យសាកលវិទ្យាល័យន័រតុនថ្ងៃទី១៧ កញ្ញា គឺអ្នកនាងប្រហែលមិនទាន់ត្រលប់មកវិញនោះឡើយ។ អ្នកនាងបន្តថា ដំណើរចុះមកកម្ពុជាលើកនេះ នឹងមានរយៈពេលយូរ ទើបកំណត់ឡើងទៅបំពេញកិច្ចការនៅក្នុងប្រទេសបារាំងម្ដងទៀត។ អ្នកនាងបន្តថា រយៈពេលបាត់មុខពីកម្ពុជាពិតជាធ្វើឲ្យអ្នកនាងសប្បាយចិត្តណាស់ ដោយសារតែបានទៅបំពេញការងារនៅក្នុងប្រទេសបារាំងរួចរាល់ និងថែមទាំងបានដើរកម្សាន្តនៅក្នុងប្រទេសថៃរហូតដល់មួយសប្ដាហ៍មុនចុះមកកម្ពុជាទៀត៕

ស៊ុនណារី ម៉ូនីកា (6)ស៊ុនណារី ម៉ូនីកា (7)ស៊ុនណារី ម៉ូនីកា (8)ស៊ុនណារី ម៉ូនីកា (1)ស៊ុនណារី ម៉ូនីកា (2)ស៊ុនណារី ម៉ូនីកា (3)ស៊ុនណារី ម៉ូនីកា (4)ស៊ុនណារី ម៉ូនីកា (5)

មតិយោបល់