ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេង បុកគ្នាជាមួយកប៉ាល់ផ្ទុកទំនិញផ្ទុះឆេះនៅចិន បាត់ខ្លួនមនុស្ស ៣២ នាក់

ចិន: នាវាដឹកប្រេងពីប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានផ្ទុះឆេះនៅភាគខាងកើតប្រទេសចិន បន្ទាប់ពីការប៉ះទង្គិចគ្នា ជាមួយកប៉ាល់ដឹកទំនិញមួយគ្រឿង បណ្ដាលឲ្យបាត់ខ្លួនសមាជិកនាវិកនាវា ៣២ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨។

ក្រសួងដឹកជញ្ជូនចិន បាននិយាយថា នាវាដឹកកុងតឺន័រផ្ទុកប្រេងចំនួន ១៣៦,០០០ តោន បានផ្ទុះឆេះ បន្ទាប់ពីការបុកគ្នា កាលពីយប់ថ្ងៃសៅរ៍ ដោយនាវិកអ៊ីរ៉ង់ ៣០ នាក់ និងជនជាតិបង់ក្លាដេស ២ នាក់បានបាត់ខ្លួន។

តាមសេចក្តីថ្លែងការណ៍មួយ បានបន្ថែមថា កប៉ាល់ដឹកទំនិញវិញ ត្រូវបានខូចខាត ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ ដោយនាវិកចិនទាំងអស់ចំនួន ២១ នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះដែរ បានកើតឡើងនៅចម្ងាយ ១៦០ ម៉ាយល៍ពីភាគខាងកើតនៃទីក្រុងស៊ាងហៃ៕

មតិយោបល់