ភ្នំពេញ: ប្តីដេកស្លាប់ ដោយសារជម្ងឺប្រចាំកាយ ស្រ្តីមេម៉ាយ នៃគ្រួសារក្រីក្របានទទួលថវិកាចំនួន២០ម៉ឺនរៀល ឧបត្ថមដោយ លោកវេរៈសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ នៅវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។
ក្នុងនោះផងដែលោក អុឹម កាក់ ដែលជា មេប៉ុស្ដិ៍សំរោងក្រោម បានឧបត្ថម្ភចំនួន១០ម៉ឺនរៀល សម្រាប់ចាត់ចែងធ្វើបុណ្យ ព្រោះគ្រួសារនេះ ក្រីក្របំផុត ចំណែកប្រជាពលរដ្ឋ ក៏បានជួយឧបត្ថម្ភជាបន្តបន្ទាប់ដែរ បន្ទាប់មកសាកសព ត្រូវបានបញ្ជូនទៅតម្កល់ ធ្វើបុណ្យ នៅឈាបនដ្ឋានវត្តតិក្ខប្បញ្ញោ ដែលស្ថិតនៅជិតនោះ។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុច ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ វុធ ធី អាយុ៤៥ឆ្នាំ មុខរបរជាសំណង់ ទើបមកស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានរយៈពេល៤ថ្ងៃ ប៉ុណ្ណោះ និងមានស្រុកកំណើត នៅក្នុងភូមិអភិវឌ្ឍន៏ ឃុំស្រែតាជ័យ ស្រុកទឹកផុស ខេត្តកំពុងឆ្នាំង មានប្រពន្ធឈ្មោះ សែម សារ៉ុម អាយុ២៩ឆ្នាំ សព្វថ្ងៃមានទីលំនៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពុងឆ្នាំ អ្នកទាំងពីរនាក់មិនមានកូននោះឡើយ៕
មតិយោបល់