សៀមរាបៈ បុរសជនជាតិចិន២នាក់ បានរងរបួសធ្ងន់ ខណៈដែលត្រូវបុរសជនជាតិខ្មែរម្នាក់ ដែលប្រកបការងារជាអ្នកបើកបររថយន្តឲ្យភាគីរងគ្រោះទាំង២ កាប់នឹងកាំបិតបុ័ងតោ បណ្តាលឲ្យរបួសធ្ងន់ ព្រោះតែរឿងប្រាក់ខែ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុក សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ LU KAI ភេទប្រុស អាយុ២៨ឆ្នាំ និងទី២ឈ្មោះ SHI SHOU ZHENG ភេទប្រុសអាយុ៤២ឆ្នាំ ។
ចំណែកមូលហេតុដោយសារជនដៃដល់ ខឹងភាគីជនរងគ្រោះខុសដដែលៗច្រើនដងពេក រឿងប្រាក់ខែ ទើបឈានទៅដល់ការកាប់ប្រហារតែម្តង៕
មតិយោបល់