ភ្នំពេញៈ ប៉ុន្មានថ្ងៃនេះ ករណីបាញ់បោះបានកើតឡើងកក្រើកកណ្ដាលរាជធានីភ្នំពេញ រហូតដល់ករណីខ្លះបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតថែមទៀតផង។ ជាក់ស្តែង នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១២៖៤៥នាទីរំលងអធ្រាត្រ មានករណីបាញ់បោះសេរីមួយទៀត ដែលកើតឡើងនៅតាមបណ្តោយផ្លូវលេខត្រសក់ផ្អែម (៦៣) កែងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមសាក្សីដែលជាសន្តិសុខ យាមនៅហាងក្បែរនោះ ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបានដឹងថា មានរឿងអ្វីទេ ស្រាប់តែឮសូរសំឡេងផ្ទុះអាវុធចំនួនមួយគ្រាប់ បន្ទាប់មកឃើញយុវជនម្នាក់ រត់តាមបណ្តោយផ្លូវត្រសក់ផ្អែម ក្នុងទិសដៅពីត្បូងទៅជើង។ ភ្លាមៗនោះ ខ្មាន់កាំភ្លើងដែលមានគ្នាប្រហែ៦នាក់ ដែលជិះម៉ូតូ៤គ្រឿង បានដេញតាមពីក្រោយចេញទៅបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ហើយបានត្រឹមរកឃើញសម្បកកន្ទុះមួយគ្រាប់ ដែលបានសន្និដ្ឋានថា កាំភ្លើងដែលខ្មាន់កាំភ្លើងប្រើនោះម៉ាក កា៥៤។ ទោះយ៉ាងណា ករណីនេះ មិនមានមនុស្សរងរបួសទេ ហើយសមត្ថកិច្ចត្រឹមអាចសន្និដ្ឋានក្នុងជំហ៊ានដំបូងថា នេះអាចជាករណីគំនុំ៕





មតិយោបល់