ព័ត៌មានសិល្បៈ និងកម្សាន្ត

សាវិន ហ្វីលីព កំពុងនៅថៃ​ ពិនិត្យសុខភាព​បេះដូង

ភ្នំពេញ: បន្ទាប់ពីមានបញ្ហាគាំងបេះដូង តារាសម្តែងដែលកំពុងមានទីផ្សារខ្ពស់ លោក សាវិន ហ្វីលីព បានឡើងទៅដល់ថៃ ដើម្បីពិនិត្យសុខភាពបេះដូងរបស់លោក។

ថ្លែងប្រាប់ Post News ពីទីក្រុងបាងកក នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក សាវិន ហ្វីលីព បានប្រាប់ឲ្យដឹងថា លោកបានទៅដល់ថៃ ២ទៅ៣ថ្ងៃហើយ ដើម្បីពិនិត្យសុខភាពបេះដូង និងឡើងទៅប្រជុំ វេទិកាសិទ្ធកុមារសហគមន៍ តំណាងឲ្យ អង្គការសប្បុរសធម៌បារាំង CGF children foundation ដែលលោកជា ទូតសុឆន្ទះ អង្គការមួយនេះ ។
លោកថា «សុខភាពបេះដូងរបស់ខ្ញុំ មិនអីនោះទេ ដោយមានសភាពធម្មតាវិញ តែពេទ្យកុំឲ្យខ្ញុំហាត់កីឡាលើសកម្លាំងខ្លាំងពេក»

បញ្ជាក់ផងដែរថា លោក សាវិន ហ្វីលីព បានគាំងបេះដូងក្នុងកន្លែងហាត់ប្រាណមួយកន្លែង កាលពីយប់ក្បាលព្រលប់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ ដោយបញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់៕

Savin Philip (1)

Savin Philip (2)

Savin Philip (3)

Philip (1)

Philip (4)

Philip (3) Philip (2)

មតិយោបល់