ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ISIS កាត់ក្បាលទាហានស៊ីរី២នាក់ និងបាញ់ទម្លាក់ឧទ្ធ​​ម្ភាគចក្រ សម្លាប់ពីទ្បុត២នាក់ថែមទៀត

ស៊ីរីៈ ការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងពួកឧទ្ទាមជ្រុលនិយម និងកងទ័ពស៊ីរីនៅតែបន្ត ដែលកាលពីថ្ងៃសុក្រ ពួកឧទ្ទាមបានបាញ់ទម្លាក់យន្តហោះស៊ីរី ដោយបានសម្លាប់ពីទ្បុតនាក់ នៅភាគកណ្តាលនៃខេត្តហាម៉ាស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។

ការប៉ះទង្គិចគ្នានេះ បានបន្តដល់ក្នុងតំបន់ន Ma’an និង Ma’rdes ជាតំបន់ជនបទ នៅភាគខាងជើង ខេត្តហាម៉ាស ជាមួយនឹងការបាញ់ផ្លោង និងការវាយប្រហារតាមដែនអាកាស ទៅលើទីតាំងរបស់ក្រុមឧទ្ទាម នេះបើយោងតាមអ្នកអង្កេតការណ៍សិទ្ធិមនុស្សនៅស៊ីរី បានរាយការណ៍។

ក្រុមអ្នកឃ្លាំមើល ដែលមានមូលដ្ឋាន នៅប្រទេសអង់គ្លេស បាននិយាយថា ពួកឧទ្ទាមបានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រស៊ីរី ខណៈពេលកំពុងចុះចតដោយបានសម្លាប់មន្ត្រីបើកបរយន្តហោះពីរនាក់។

យោងតាមរូបថតដែលចេញផ្សាយតាមអនឡាញ បានឲ្យដឹងថា ពួកឧទ្ទាមថែមទាំងបានចាប់យកទាហាន ស៊ីរីជាច្រើននាក់ ក្នុងអំឡុងពេលប្រយុទ្ធគ្នាចុងក្រោយនៅខេត្តហាម៉ាស និងយ៉ាងហោចណាស់ក្នុងចំណោម ពួកគេពីរនាក់ ត្រូវបានកាត់ទោសប្រហារជីវិត ដោយកាត់ក្បាលទៀតផង៕

Hama's recent battles, beheading at syriarebel killed pilots in syria

មតិយោបល់