ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តដឹកទឹកកក បុកជាមួយនឹងរថភ្លើងបង្ករឲ្យរងការខូចខាតនៅស្រុកអង្គជ័យ

កំពតៈ ខណៈនេះ មានគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង រវាងរថយន្តកូរ៉េដឹកទឹកកក បានបើកទៅបុកជាមួយនឹងរថភ្លើង ដែលកំពុងធ្វើដំណើរឆ្លងកាត់ បណ្តាលឲ្យរថយន្តទឹកកក រងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃទី៣ កញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តកូរ៉េដឹកទឹកកកមានឈ្មោះ ឈូក ខាត់ ភេទប្រុស អាយុ២៥ឆ្នាំ បើកបរក្នុងទិសដៅឆ្ពោះចេញពីខេត្តកំពត ទៅខេត្តតាកែវ តាមបណ្តោយផ្លូវខាងលើ ចំណែករថភ្លើងបើកក្នុងគន្លងរបស់រថភ្លើងដែលត្រូវឆ្លងកាត់ឆ្ពោះពីខេត្តកំពត ទៅរ៉ាតានី ហើយក៏បានបុកគ្នាតែម្តង បណ្តាលឲ្យរថយន្តកូរ៉េរងការខូចខាតស្ទើរទាំងស្រុង សំណាងល្អគ្មានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់អ្នកបើករថយន្តនិងព្រូទាំង២នាក់ យកទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គជ័យ ដើម្បីធ្វើការសួរនាំបន្តទៀត ។

ឡានដឹកទឹកកកបុករថភ្លើង (1)ឡានដឹកទឹកកកបុករថភ្លើង (2)ឡានដឹកទឹកកកបុករថភ្លើង (3)ឡានដឹកទឹកកកបុករថភ្លើង (4)ឡានដឹកទឹកកកបុករថភ្លើង (5)ឡានដឹកទឹកកកបុករថភ្លើង (6)ឡានដឹកទឹកកកបុករថភ្លើង (7)ឡានដឹកទឹកកកបុករថភ្លើង (8)ឡានដឹកទឹកកកបុករថភ្លើង (9)ឡានដឹកទឹកកកបុករថភ្លើង (10)ឡានដឹកទឹកកកបុករថភ្លើង (11)ឡានដឹកទឹកកកបុករថភ្លើង (12)ឡានដឹកទឹកកកបុករថភ្លើង (13)ឡានដឹកទឹកកកបុករថភ្លើង (14)ឡានដឹកទឹកកកបុករថភ្លើង (15)ឡានដឹកទឹកកកបុករថភ្លើង (16)ឡានដឹកទឹកកកបុករថភ្លើង (17)ឡានដឹកទឹកកកបុករថភ្លើង (18)ឡានដឹកទឹកកកបុករថភ្លើង (19)ឡានដឹកទឹកកកបុករថភ្លើង (20)

មតិយោបល់