រតនគិរីៈ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ថង សាវុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមានការចូលរួមពីសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូបទៀត ។
ឆ្លងតាមសន្និបាទបូកសរុបការងារ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានប្តេជ្ញាចូលរួមក្នុងសកម្មភាពនានាបម្រើឲ្យផលប្រយោជន៍សង្គម និងការពារថែរក្សាសមិទ្ធផលនានារបស់ជាតិ ក្នុងនាមជាអ្នកបន្តវេន ។
សូមបញ្ជាក់ថាក្នុងឆមាសទី១ ឆ្នាំ២០១៦ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបានចូលរួមក្នុងសកម្មភាពជាច្រើន ពិសេសក្នុងសកម្មភាពមនុស្សធម៌ចុះចែកសម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋទីទាល់ក្រ ការចូលរួមសម្អាតអនាម័យបរិស្ថាន យុទ្ធនាការចែកទឹកដល់ពលរដ្ឋខ្វះខាត ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ចូលរួមសង្កេតការណ៍ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងសកម្មភាពមួយចំនួនជាច្រើនទៀត ៕
មតិយោបល់