ព្រៃវែង: ផ្ទះប្រជាពលរដ្ឋ ជិត ១០ខ្នង ត្រូវអគ្គិភ័យបំផ្លាញទាំងស្រុង គិតមកទល់នឹងម៉ោង០៦:៣៧នាទីល្ងាចនេះ អគ្គិភ័យ បានរលត់ទាំងស្រុងហើយ ខណៈសមត្ថកិច្ច កំពុងជួយអន្តរាគមន៍ពន្លត់។
ស្នងការនគរបាល ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់ Post News នៅមុននេះបន្តិចថា ផ្ទះប្រជាពលរដ្ឋ ចំនួន ៨ខ្នង ត្រូវអគ្គិភ័យបំផ្លាញទាំងស្រុង នៅស្រុកកំចាយមារ ខេត្តព្រៃវែង។ គិតមកទល់នឹងពេលនេះ ឡានទឹកជាច្រើនគ្រឿង កំពុងជួយអន្តរាគមន៍ ប៉ុន្តែសមត្ថកិច្ចមិនទាន់ដកថយនៅឡើយទេ ដោយខ្លាចរាលដាលព្រៃ ឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ បន្តទៀត។ ប៉ុន្តែទោះជាយ៉ាងណា លោកបន្តថា នៅក្នុងហេតុការណ៍នេះ ផ្តើមចេញពីការឆេះរាលកញ្ជ្រាំងស្រូវ ទើបឈានទៅរាលឆេះផ្ទះប្រជាពលរដ្ឋ។
កម្លាំងសមត្ថកិច្ច ជាច្រើននាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ ស្រេង ជា បានចុះជួយអន្តរាគមន៍ ជួយពន្លត់ នៅកន្លែងកើតហេតុ រហូតគ្រប់គ្រោងស្ថានការ បានទាំងស្រុង៕
មតិយោបល់