យោងតាមប្រភពព័ត៌មាន ក្នុងស្រុកដែលចុះផ្សាយនៅថ្ងៃទី ២៩ ខែ ឧសភា នេះបានឲ្យដឹងថា កីឡាការិនីខ្មែរ នាង ស៊ន ដាវីនបានទទួលមេដាយសំរិទ្ធមួយគ្រឿងពីការប្រកួតតេក្វាន់ដូជើងឯកអាស៊ី ដែលធ្វើឡើងនៅក្រុង Taskent នៃប្រទេសអ៊ូបេគីស្ថាន។
ជាមួយនឹងគ្នានេះដែរ លោក លោក CHOI YONG SOK គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានមានប្រសាសន៍ប្រាប់ថាម្ចាស់មេដាយប្រាក់តេក្វាន់ដូ SEA Games ទី២៧របស់កម្ពុជាគឺកីឡាការិនីស៊ន ដាវីនបានទទួលមេដាយសំរិទ្ធមួយគ្រឿងពីការប្រកួតតេក្វាន់ដូជើងឯកអាស៊ី ។
ព្រឹត្តិការណ៍ប្រកួតនេះមានឈ្មោះថា 21st ASIAN TAEKWONDO CHAMPIONSHIP បានធ្វើឡើងនៅទីក្រុងTASHKENT នៃប្រទេសអ៊ូបេគីស្ថាន ។ កីឡាការិនីកម្ពុជាស៊ន ដាវីនដែលប្រកួតក្នុងប្រភេទទម្ងន់លើ៧៣គីឡូក្រាម៕
មតិយោបល់