ស៊ីរីៈ ការវាយប្រហារដែនអាកាសមួយ នៅថ្ងៃពុធនេះ មិនទាន់ដឹងច្បាស់ថា ជាយន្តហោះខាងក្រុមណានៅទ្បើយទេ គឺបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ២២នាក់ ក្នុងនោះរួមមានកុមារ ១០ នាក់ផង ដែលស្ថិតនៅកន្លែងគ្រប់គ្រង ដោយក្រុមរដ្ឋឥស្លាម នៅភាគខាងកើតប្រទេសស៊ីរី។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៦។
អ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ជនរងគ្រោះទាំងនោះមកពីតំបន់ Hojna ជាភូមិមួយ មានទីតាំងស្ថិតនៅក្នុងខេត្ត Deir Ezzor ដែលសម្បូរដោយប្រេង ភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ISIS ៕
មតិយោបល់