កូរ៉េខាងជើង បញ្ជូនបុគ្គលិកការិយាល័យឱ្យទៅជួយកសិករ ខណៈប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រត្រូវបានបញ្ជូនទៅកាន់តំបន់កសិកម្ម ជុំវិញប្រទេស ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ចំពេលមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហាររយៈពេលយូរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានវិធានការកែលម្អស្ថានភាពស្បៀងអាហារដ៏តានតឹង ដែលបង្កឡើងដោយជំងឺ COVID-19 និងព្យុះទីហ្វុង ទោះបីជាមានការកែលម្អបន្តិចបន្តួចរួចហើយកាលពីដើមឆ្នាំមុនក៏ដោយ។ គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់បានបង្កការគំរាមកំហែង តាមរដូវកាលដល់កូរ៉េខាងជើង…