ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថ្នាំញៀន wy ចំនូន៤៧់គ្រាប់ ត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបងចាប់បាន

បាត់ដំបង:កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានចុះបង្រា្កបមុខសញ្ញាជួញដូរ គ្រឿងញៀនបានមួយលើកនៅ ចំណុចភូមិសាមសិប ឃុំតាគ្រី ស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យមា្នក់ និងដកហូតបាន ថ្នាំញៀន wy ចំនូន៤៧់គ្រាប់ នាវេលាម៉ោង១២:២៥នាទី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។

មន្ត្រីអាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ថន ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្នុងការចុះបង្ក្រាប បានដកហូតវត្ថុតាំងថ្នាំញៀន wy ចំនូន៤៧់គ្រាប់ ម៉ូតូហុងដាសេ១២៥ ស៊េរី២០១៣ មួយគ្រឿងពាក់ស្លាកលេខ 1N-8275 និងទូរសព្ទ័ដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកំពុងកសាងសារណុំ បញ្ជូនទៅបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង៕photo_2016-04-24_23-14-07 photo_2016-04-24_23-14-11 photo_2016-04-24_23-14-48

មតិយោបល់