ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តកាម៉ាស់ ដឹកប្រេងឥន្ទនៈក្រុមហ៊ុន LHR បុកស្រ្តីវ័យកណ្តាលម្នាក់ ឲ្យស្លាប់ភ្លាមៗ

ព្រះសីហនុ: រថយន្តកាម៉ាស់ សណ្តោងស៊ីទែន ប្រេងឥន្ទន:ក្រុមហ៊ុន LHR បុកស្រ្តីវ័យកណ្តាលម្នាក់ កំពុងដើរឆ្លងថ្នល់ឲ្យស្លាប់ភ្លាមៗ នៅលើផ្លូវសម្តេចសង្ឃ ត្រង់ចំណុចជាប់ស្ពានលេខ១៣ ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង៨:២០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦។ នេះបើយោងតាមភ្នាក់ងារ Post News ការរាយការណ៍មកមុននេះបន្តិច។

ប្រភពព័ត៌មានបន្តថា ករណីគ្រោះថ្នាក់ចរាចរកើតឡើង បង្ករដោយ រថយន្ត១គ្រឿងម៉ាក កាម៉ាស់ សណ្តោងស៊ីទែនប្រេងឥន្ទន:ក្រុមហ៊ុន LHR ពាក់ស្លាកលេខ ក.២៣១៩ ភ្នំពេញ៣ រីឯកន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A-0162 បើកបរទិសដៅពីកើត ទៅលិច។ លុះមកដល់ចំនុចកើតហេតុ រថយន្តបានដាច់កន្ទុយរឺម៉កទៅបុកស្រ្តីម្នាក់ កំពុងដើរលើផ្លូវឈ្មោះ សៅ ហន ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅចំនុចកើតហេតុខាងលើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបរគេចបាត់ស្រមោល។ រីឯកន្ទុយរឺម៉កបានធ្លាក់ ទៅបុកតូបលក់ដូរ ក្បែរចិញ្ចើមថ្នល់ តែមិនបណ្តាលឲ្យរងរបួស ដល់មនុស្សទេ។

បច្ចុប្បន្នរថយន្ត និងរឺម៉កអូស ត្រូវសម្ថកិច្ចប៉ូលិសចរាចរណ៍យកមករក្សាទុករងចាំចាត់វិធានការតាមផ្លូវច្បាប់៕

photo_2016-04-24_22-47-01 photo_2016-04-24_22-46-59 photo_2016-04-24_22-47-49

មតិយោបល់