ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេដឹកនាំកំពូលកូរ៉េខាងជើង នឹងដឹកនាំធ្វើសមយុទ្ធបាញ់សាកល្បងគ្រាប់រ៉ុក្កែតផ្លោងរបស់ខ្លួន

កូរ៉េ: ទីភ្នាក់ងារ KCNA រាយការណ៍នៅអង្គារនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) លោក គីម ជុងអ៊ុន នឹងដឹកនាំការបាញ់សាកល្បងគ្រាប់រ៉ុក្កែតផ្លោងរបស់ខ្លួន ដោយកម្លាំងយុទ្ធសាស្រ្ត។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ការចូលរួមក្នុងសមយុទ្ធបាញ់សាកល្បងនេះ ត្រូវបានចូលរួមដោយ អង្គភាពកាំភ្លើងធំឈ្មោះថា Hwasong នៃកម្លាំងយុទ្ធសាស្រ្តរបស់កងទ័ពប្រជាជនកូរ៉េខាងជើង។

សមយុទ្ធនេះ ត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីពិនិត្យមើលឡើងវិញនូវសុវត្ថិភាពការហោះហើរ និងភាពត្រឹមត្រូវនៃគ្រាប់រ៉ុក្កែតផ្លោងឲ្យប្រសើរឡើង ក្នុងការដាក់ពង្រាយសម្រាប់សកម្មភាពនៅទីតាំង និងដើម្បីវាយតម្លៃពិនិត្យសមត្ថភាពរបស់គ្រឿងសភាវុធទាំងនោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរៀបរាប់ថា ការបាញ់សាកល្បងនឹងប្រកបដោយភាពល្អឥតខ្ចោះ ហើយសមយុទ្ធ នេះ ក៏នឹងបង្ហាញថា យុទ្ធសាស្រ្តកម្លាំងយោធា គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារមុនមួយ នៅពេលណាមួយ និងទីកន្លែងណាមួយផងដែរ។

គួរបញ្ជាក់ដែរថា តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានផ្តល់កាលបរិច្ឆេទ និងទីកន្លែងនៃការបាញ់សាកល្បងសមយុទ្ធនេះនៅទ្បើងទេ៕

DPRK says top leader guides test-firing of ballistic rockets

មតិយោបល់