រៀតណាមៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានប្រកាសធ្វើសង្រ្គាមបង្ក្រាបការប្រើសារធាតុគីមីចាហួយចាក់បញ្ចូលក្នុងសាច់បង្គា ដើម្បីលើមុខមាត់ការនាំចេញបង្គារបស់ប្រទេសខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមរយៈ សារព័ត៌មាន tuoitrenews ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីប្រកាសនេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ អំឡុងពេលសិក្ខាសាលាមួយ ស្តីពីការអភិវឌ្ឍឧស្សាហកម្មបង្គារបស់ប្រទេសវៀតណាម ដែលបានរៀបចំឡើង ដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងខេត្ត Mekong Delta។
លោក Nguyen Xuan Phuc បានឲ្យដឹងថា « រដ្ឋាភិបាលនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបលើពួកអ្នកដែលរំលោភច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មបង្កង និងមុខមាត់នៅក្នុងវិស័យកសិកម្មបង្គារបស់វៀតណាម»។
ការអនុវត្តនេះ អាចជាវិធានការថ្មីមួយដ៏លំបាក នៅក្នុងប្រទេសនេះ ដែលកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ អស់រយៈពេលជិត ២០ ឆ្នាំមកហើយ ដោយទទួលបានជោគជ័យតិចតួចប៉ុណ្ណោះ៕
មតិយោបល់