អ៊ីរ៉ង់ៈ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមការវាយប្រហារគ្រាប់មីស៊ីល ប្រឆាំងនឹងពួកឧទ្ទាមឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
មីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារនៅទីស្នាក់ការនៃគណបក្សប្រឆាំងអ៊ីរ៉ង់ពីរ ក្នុងតំបន់ពាក់កណ្តាលស្វយ័តរបស់ពួកឃឺដ នៅប្រទេសអ៊ីរ៉ាក់ បើតាមរបាយការណ៍ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិត និង ៥០ នាក់ទៀតបានរងរបួស។
សូមជំរាបថា ទីតាំងដែលរងការវាយប្រហារនោះ គឺទីស្នាក់ការកណ្តាលនៃបក្ស KDPI និងបក្ស PDKI នៅក្នុងតំបន់ប្រជុំជន Koya ចម្ងាយ ៣០០ គីឡូម៉ែត្រពីភាគខាងជើង រដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់។ វាត្រូវបានគេចាត់ទុកថា ជាការវាយប្រហារលើកដំបូង មិនធ្លាប់មានក្នុងប្រទេស ចាប់តាំងពីឆ្នាំ ១៩៩៦៕
មតិយោបល់