ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តដឹកពលករខ្មែរក្រឡាប់ នៅស្រះកែវ ស្លាប់ និងរបួសជាច្រើននាក់

បាត់ដំបង: ពលករខ្មែរម្នាក់ស្លាប់ ក្នុងចំណោមពលករខ្មែរប្រមាណជាង១០នាក់ បានរងបួស ខណ:ដែលពួកគេបានលបចូលទៅ រកការងារធ្វើ នៅក្នុងប្រទេសថៃ តាមរយ:មេខ្យល់ ដែលជាជនជាតិថៃ ហើយត្រូវជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែការបើកបរលឿនហួសកំណត់ក្រឡាប់ នៅម៉ោងប្រមាណជាង ២ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ។

ប្រភពផ្ទៃក្នុងពីប្រទេសថៃ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងជាង២ រំលងអាធ្រាត គឺមានរថយន្តមួយគ្រឿង ម៉ាកតូយូតា វីហ្គូ ពណ៌ទឹកមាស ពាក់ស្លាកលេខក្រុងបាងកក បានបើកបរយ៉ាងលឿនក្នុងទិសដៅពីព្រំដែនកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងបាងកក។

ប្រភពបន្តថា លុះនៅពេលដែលរថយន្តនេះ បានទៅដល់ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១០ និង២១១ ស្ថិតក្នុងភូមិ៥ ឃុំបរថង ស្រុកកាប៊ីនបុរី ខេត្តស្រះកែវ ស្រាប់តែរថយន្តនេះបានរេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងប្រលាយកណ្តាល ផ្លូវភ្លោះនោះតែម្តង ព្រមទាំងបានជះមនុស្សទាំងអស់ ចេញពីក្នុងរថយន្ត ព្រោងព្រាត បណ្តាលឲ្យពលករម្នាក់ស្លាប់ និងរបួសជាច្រើននាក់ពេញផ្លូវ។

យុវជនម្នាក់ឈ្មោះ សាយ វីរ: អាយុ១៦ឆ្នាំ បានរៀបរាប់ថា រូបគេគឺចូលមកតាមរយ:មេខ្យល់ដែលជាជនជាតិថៃ គឺមកតាមស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលចេញដំណើរ តាមរយ:រថយន្ត គឺគេបានបើកលឿន ជាទីបំផុត ដែលបញ្ហានេះបានធ្វើឲ្យរូបគេមានការភ័យខ្លាចយ៉ាងខ្លាំង ទីបំផុតរថយន្តក៏ត្រួវបានក្រឡាប់មែន ព្រមទាំងបានបង្កឲ្យមានមនុស្សរងរបួស និងស្លាប់ថែមទៀតផង។

ក្រោយពេលកើតហេតុ គឺជនរងគ្រោះទាំងអស់ដែលលជាពលករខ្មែរគ្មានច្បាប់អនុញ្ញាតត្រូវបានភាគីថៃ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ចំណែកអ្នកបើកបរដែលជាជនជាតិថៃ បានគេចខ្លួនបាត់ស្រមោលទាំងយប់បាត់ទៅហើយ គឺបញ្ហានេះដោយសារតែ
តាមផ្លូវមានសភាពងងឹតដោយកន្លែងផង និងរថយន្តបើកលឿនពេកផងព្រោះខ្លាចក្រុមតម្រួតដេញចាប់៕

photo_2016-04-25_09-52-13 photo_2016-04-25_09-52-13 (2) photo_2016-04-25_09-52-12 photo_2016-04-25_09-52-14 photo_2016-04-25_09-52-17 photo_2016-04-25_09-52-16 photo_2016-04-25_09-52-16 (2)

មតិយោបល់