ឯកសារមួយនៅក្នុងប្រទេសចិន បានបង្ហាញពីគំរូលម្អិត អំពីទំហំអេក្រង់ដ៏ធំរបស់ស្មាតហ្វូន ក្រុម Apple ជាលើកដំបូង ។
សម្រាប់អ្នកស្នេហាបច្ចេកវិទ្យា របស់ក្រុម Apple កំពុងតែទន្ទឹងរងចាំ ផលិតថ្មី បន្ទាន់សម័យរបស់ iPhone នោះគឺ iPhone 6 ថាពេលណាវាចេញទៅ?
ប្រភពព័ត៌មានជាច្រើនជឿជាក់ថា ក្រុម Apple នឹងដាក់ដំណើរការ ផលិតផលថ្មីត្រកូល iPhone នៅខែ កញ្ញាខាងមុខ ដោយមានពីម៉ូដែលនោះ គឺ iPhone ដែលមានអេក្រង់ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ ។
កំណែទម្រង់ថ្មី ជាមួយនឹងទំហំអេក្រង់ ៤,៧ អ៊ីញ របស់ iPhone 6 នឹងរំពឹងថា ចេញមុន ។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិត គ្រឿងទូរស័ព្ទ នៅក្នុងប្រទេសជប៉ុន បានបង្ហាញរូបភាពពី ផ្នែកខាងក្រោយទំហំ ៤,៧ អ៊ីញ របស់ iPhone 6 នៅលើ 9to5Mac ។បើតាមប្រភពខាងលើបានអះអាងបន្តថា iPhone 6 វាមានកម្រាសតែ ៥,៥៨ មីលីម៉ែត្រ នឹងល្អគ្មានគូប្រៀប បើធៀបនឹង iPhone 5S ។
ឯកសាររបស់ចិនដែលប្រកាសនៅលើ Nowhereelse.fr បានបង្ហាញពី អេក្រង់ ៥,៥ អ៊ីញ របស់ iPhone 6 មានប្រវែង ១៥ សង់ទីម៉ែត្រ និងបណ្តោយ ៨,៥ សង់ទីម៉ែត្រ ដោយផលិតផលនេះ បង្កើតឡើង សម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹង ផលិតផលរបស់ Samsung, Nokia ឬ HTC ៕
មតិយោបល់